ចំណាប់អារម្មណ៍របស់ខ្ញុំនៅឯទឹកធ្លាក់កាទៀង
នាងខ្ញុំឈ្មោះ ម៉ាន លា ភេទស្រី អាយុ១១ឆ្នាំ ជនជាតិទំពួន ជាសិស្សរៀនថ្នាក់ទី៦នៃសាលា Rainbow ។
នៅថ្ងៃព្រហស្បតិ៍ទី៣ខែឧសភាឆ្នាំ២០១២ទៅដើរលេងកំសាន្តជាមួយមិត្តរួមថ្នាក់និងលោកគ្រូអ្នកគ្រូព្រមទាំងជាមួយភ្ញៀវកិត្តិយសប្រាំពីរនាក់ទៅឯក្រុងបានលុង ។
កន្លែងដំបូងដែលពួកយើងបានទៅដល់មុនគេនោះគឺ កន្លែងលក់កូនឈើ។ នៅទីនោះខ្ញុំបានទិញកូនឈើមួយដើមសំរាប់ទុកដាំក្នុងបរិវេណសាលា Rainbow គឺកូនធូរេន។ បានជាខ្ញុំរើសយកកូនធូរេនដូចនេះព្រោះខ្ញុំគិតថាផ្លែវាមានរសជាតិឆ្ងាញ់។បន្ទាប់មកខ្ញុំបានបន្តដំណើរទៅលេងនៅឯវិទ្យាល័យអន្តេវាសិកដ្ឋានបានលុងដែលមានទីតាំងលើទួលមួយហៅថាទួលបឹងកំសាន្ត។ ពេលទៅដល់ទីនោះខ្ញុំសប្បាយចិត្តណាស់ព្រោះនោះគឺជាលើកទីមួយដែលខ្ញុំបានស្គាល់សាលានោះ។ ម្យ៉ាងទៀត វាមានបរិស្ថានស្អាត មានខ្យល់បរិសុទ្ធ តែអ្វីដែលធ្វើអោយខ្ញុំចាប់អារម្មណ៍បំផុតនោះគឺអគារសិក្សារបស់ពួកគេធំៗហើយខ្ពស់ៗ ។ ចំណែកឯសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅទីនោះវិញក៏មានភាពរួសរាយរាក់ទាក់ដែរ។ ហើយខ្ញុំគិតថានៅពេលដែលខ្ញុំបញ្ចប់ការសិក្សានៅសាលា Rainbow ខ្ញុំនឹងមករៀនបន្តនៅសាលានេះជាមិនខាន។
ចំណែកឯការទស្សនានៅឯទឹកធ្លាក់កាទៀងវិញគឺធ្វើអោយខ្ញុំកាន់តែមានភាពស្និតស្នាលជាមួយនឹងមិត្តរួមថ្នាក់ថែមទៀត ព្រោះពួកយើងបានញាំអាហារជុំគ្នានិងលេងយ៉ាងសប្បាយជាមួយគ្នា។ តែបានជាពួកយើងមានឱកាសបានសប្បាយបែបនេះក៏ព្រោះតែកម្មវិធីរបស់លោកម្ចាស់ជំនួយនៃសាលាRainbow ដែរ។ ដូច្នោះពួកខ្ញុំទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់លោក ជាពិសេស សំរាប់ការចំណាយថវិការបស់អ្នកអោយពួកខ្ញុំជិះដំរី។
ពីខ្ញុំ ម៉ាន លា
My interesting at the Kateang waterfall
My name is Man Lear. I am 11 years old and my nationality is Tumpoun. I am a school-girl in grade 6 at Rainbow school.
On Thursday 03rd, May, 2012 I visited in Banlung town with my classmates and all the teachers in Rainbow school with our main donors. The first place where I visited is the flower shop. There, I bought a durain tree for planting in our Rainbow school. I chose this tree because I thought it’s very delicious. After that we continued our trip to the Onteveasekathan Secondary school that located on the Kam San lake hill. When I arrived there, I was very pleased because this is my first time to see this school. Moreover the environment was also clean, too. But what I was very interested in is the building because it’s very big and tall. The students and teachers were very friendly, too. I think that, when I graduated from grade 6 at Rainbow School I will continue my study there.
A tirp at the Kateang waterfall, it made me very excited with the nature overthere with my friends because, we had lunch, took the photos, rode the elephant, and wore the indigenous clothe together very happily. This excursion programming was my favorite souvenir.
Finally we would like to thank very much for your kindness, especially for the excursion. We would like to wish you good luck, good health, and successful in your work all the time.
From: Man Lear