Nun Sreyrath

ចំណាប់អារម្មណ៍របស់ខ្ញុំនៅឯវិទ្យាល័យអន្តេវាសិកដ្ឋានបានលុង

 កាលពីថ្ងៃព្រហស្បតិ៍ ទី០៣ ខែឧសភា ឆ្នាំ២០១២ គឺជាថ្ងៃអនុស្សាវរីយ៍ដ៏ពិសេសមួយដែលខ្ញុំមិនអាចបំភ្លេចបាន វាគឺជាថ្ងៃដែលលោកម្ចាស់សាលាបានមកសួរសុខទុក្ខដល់សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូទាំងអស់នៅក្នុងសាលា Rainbow ។ ហើយនៅថ្ងៃបន្ទាប់ពួកគាត់បាននាំពួកខ្ញុំទៅដើរលេងកំសាន្តនៅឯរម្យដ្ឋានទឹកធ្លាក់កាទៀង និងសាលាវិទ្យាល័យអន្តេវាសិកដ្ឋានបានលុង។

 ក្រោយពេលទៅដល់វិទ្យាល័យ អន្តេវាសិកដ្ឋានបានលុងភ្លាម ធ្វើអោយខ្ញុំមានចំណាប់អារម្មណ៍ចង់រៀនយ៉ាងខ្លាំងព្រោះនៅទីនោះមានសោភ័ណស្រស់បំព្រង បរិយាកាសមិនអាប់អួរ បន្ទប់សិក្សាធំទូរលាយដែលធ្វើអោយសិស្សងាយស្រួលក្នុងការសិក្សា ។ ម្យ៉ាងទៀតសិស្សានុសិស្សនៅទីនោះក៏មានវីន័យល្អផងដែរ ព្រោះខ្ញុំបានឃើញពួកគេសំអាតបរិវេណក្នុងសាលាបានស្អាត ល្អណាស់។ ហើយខ្ញុំគិតថានៅពេលដែលខ្ញុំចប់ការសិក្សាថ្នាក់ទី៦របស់ខ្ញុំនៅឯសាលា Rainbow ខ្ញុំនិងមកបន្តការសិក្សារបស់ខ្ញុំនៅសាលានេះជាមិនខាន ព្រោះនៅសាលានេះមានកន្លែងសំរាប់សិស្សមកពីទីឆ្ងាយស្នាក់អាស្រ័យ។

ខ្ញុំមានចំណាប់អារម្មណ៍ខ្លាំងមែនទែនចំពោះសាលានេះ ព្រោះតាំងពីមុនមកខ្ញុំមិនដែលបានស្គាល់សាលានេះសោះ ហើយនេះគឺជាលើកទីមួយរបស់ខ្ញុំដែលបានមកលេងនៅវិទ្យាល័យដ៏ល្អនេះ ។  នេះក៍ព្រោះតែកម្មវិធីដំណើរកំសាន្តរបស់អ្នកដែលជាម្ចាស់សាលាទើបធ្វើអោយរូបខ្ញុំបានស្គាល់សាលាមួយនេះ ។ ម្យ៉ាងវិញទៀត នៅឯរមណីយដ្ឋានទឹកធ្លាក់កាទៀងវិញក៏ធ្វើអោយខ្ញុំមានអារម្មណ៍រំភើបរីករាយដែរ។ ព្រោះនៅទីនោះជារមណីយដ្ឋានធម្មជាតិដែលមានទេសភាពប្លែកខ្យល់អាកាសបរិសុទ្ធដែលធ្វើអោយខ្ញុំមានអារម្មណ៍ធូរស្បើយពីទុកកង្វល់។ ជាពិសេសមានលោកគ្រូ Petroលោកគ្រូ Rasyលោកគ្រូ Sovannនិងពូតៃកុងឡានផងដេរដែលតែងតែនិយាយលេងសើចរហូត ធ្វើអោយពូកខ្ញុំមានអារម្មណ៍សប្បាយរីករាយ ។ ក្រៅពីនេះពួកគាត់បានណែនាំពីគំនិតល្អៗដល់ពួកខ្ញុំជាច្រើន ។

 ជាចុងក្រោយខ្ញុំសូមតំណាងអោយសិស្សទាំងអស់នៃសាលា Rainbow សូមអរគុណដល់ពួកគាត់ជាខ្លាំង ជាពិសេសគឺលោក Rick Dyck លោកបណ្ឌិត Kawasaki និងអ្នកស្រី Kayoko ដែលតែងតែផ្តល់ជំនួយដល់សាលា Rainbow ជារៀងរាល់ឆ្នាំ ក៏សង្ឃឹមថាអ្នកទាំងអស់គ្នានិងមកលេងសាលាយើងខ្ញុំទៀតនៅឆ្នាំក្រោយៗ ។

ពីខ្ញុំ ស្រីរ័ត្ន

 

My Interesting at Onteveasekathan School

 On Thursday, May 02, 2012 was a special souvenir event that I could not forget because it’s the day that our main donors visited our Rainbow School. Then the next day on May 03, they also allowed us to visit Kateang Waterfall Resort and Onteveasekathan Secondary School in Banlung Town.

 After we reached to Onteveasekathan Secondary School, I felt that I want to study in this school because of its beautiful, clean, nice environment, and in each room have enough space that attracted students like me wanted to study. Also the students in this school are friendly and have good morale too because I was notice that they cleaned very well. I think when I graduated from grade 6 at Rainbow school, I will move to study in this school because this school has the room for the long and far students to stay. I have never known about this school but now it’s the first time for me to visit here I felt, I liked this school so much. So this trip was very useful for me, if I could not have this trip, I won’t have chance to know about this school too. Then the beautiful view and fresh air at Kateang Waterfal Resort also made me release from stress too, especially teacher Petro, teacher Rasy, teacher Sovann, and the driver always tell us a joke that made us feel happiest. Otherwise, they also advised us many good points.

 Finally, I’m represent of the students at Rainbow School would like to express our deep thank to Mr. Rick Dyck, Dr. Kawasaki, and Mrs. Kayoko for supporting our Rainbow School every year. I do hope you will visit us again next time.

 

From: Srei Rath