ចំណាប់អារម្មណ៍របស់ខ្ញុំនៅពេលដើរកំសាន្តនៅបានលុង

 ខ្ញុំបាទមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ដែលខ្ញុំបានដើរលេងកំសាន្តជាមួយនិងមិត្តរួមថ្នាក់របស់ខ្ញុំនៅឯបានលុងកាលពីព្រហស្បតិ៍ ទី៣ ខែឧសភា ឆ្នាំ២០១២កន្លងមកនេះ។

 នៅថ្ងៃនោះគឺជាថ្ងៃទីមួយរបស់ខ្ញុំដែលខ្ញុំបានទៅដើរលេងជាមួយនិងលោកគ្រូអ្នកគ្រូនិងមិត្តរួមថ្នាក់របស់ខ្ញុំនៅឯជ្រោះកាទៀង និងថែមទាំងបានស្គាល់សាលាវិទ្យាល័យដ៏ស្អាតមួយនៅឯក្រុងបានលុង។ ហើយពេលដែលខ្ញុំបានទៅដល់សាលានោះភ្លាម ខ្ញុំចាប់អារម្មណ៍សាលានោះ ខ្លាំងណាស់ ។ ជាពិសេសនៅពេលដែលខ្ញុំបានដើរទស្សនាក្នុងបរិវេណនៃវិទ្យាល័យនោះខ្ញុំបានដើររើសសំរាមដែលមានបន្តិចបន្តួចនៅក្នុងបរិវេណសាលានោះ ។ និងថែមទាំងបានស្តាប់នូវគំនិតល្អៗរបស់លោកគ្រូ Sovann លោកគ្រូ Petroនិងលោកគ្រូ Rasy ផងដែរ ដែលពួកគាត់បានផ្តល់ដំបូន្មានដល់ពួកខ្ញុំ។

 បន្ទាប់ពីការទស្សនានៅឯសាលាអន្តេវាសិកដ្ឋាននោះចប់ហើយ ពួកខ្ញុំក៏បានបន្តដំណើរកំសាន្តបន្តទៀតនៅឯ ទឹកជ្រោះកាទៀង។ នៅទីនោះមានទេសភាពស្អាតណាស់ មានរូបចម្លាក់ឆ្លាក់អំពីឈើដែលធ្វើអោយខ្ញុំចាប់ អារម្មណ៍ជាខ្លាំង រីឯសំលេងសត្វព្រៃយំឆ្លើយឆ្លងគ្នាកាន់តែធ្វើអោយខ្ញុំមានអារម្មណ៍រឹតតែរំភើប។ ហើយខ្ញុំនឹងចងចាំថ្ងៃនោះទុកជាថ្ងៃអនុស្សាវរីយ៍ដ៏ផ្អែមបំផុតសំរាប់ខ្ញុំ។

ជាចុងក្រោយខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកដែលបានរៀបចំកម្មវិធីដើរកំសាន្តនេះឡើង និងតែងតែផ្តល់ជំនួយដល់សាលារបស់យើងខ្ញុំរហូតមក ។ ហើយពួកខ្ញុំសូមសន្យាថាពួកខ្ញុំនិងប្រឹងប្រែងរៀនសូត្រនៅពេលដែលពួកខ្ញុំបន្តការសិក្សានៅវិទ្យាល័យ។

ជាថ្មីម្តងទៀតខ្ញុំទាំងអស់គ្នាសូមជូនពរអោយលោកជួបតែសំណាងល្អនិងជោគជ័យក្នុងការងារគ្រប់ពេលវេលា ។

 

ពីខ្ញុំ ឡាយ សឺង

 

My interesting while excursion to Banlung town

 On Thursday, May 03rd, 2012 I was very pleased that I had such a special excursion with my classmates in Banlung town. It’s my first day to have a special excursion with friends and teachers at the Kateang waterfall resort. The trip to Onteveasekathan Secondary School was very interesting when I reached in this school, I helped to clean up the garbage along in this school area to the trash bin. During the visit, teacher Sovann, teacher Rasy and teacher Petro always provided me many good advices and ideas to become an educated person in the future. After we finished our trip in this school we continued to the Kateang waterfall. The view there, was very wonderful. On the other hand, the statues which made from hardwood trees were very interesting, especially the sweet voice of birds. This is one of the best souvenir that I could not forget in my life.

 Finally, I would like to express my deep thank to our main donors and teachers that you all prepared such a very happiest trip for us. And we promise that, we will study hard to become an educated person in the future.

 Again, I’d like to wish you good luck and successful in your work all the time.

 

From: Lay Seung