Sok Ni

ចំណាប់អារម្មណ៍របស់ខ្ញុំនៅឯសួនលក់ផ្កាក្នុងពេលដើរលេងកំសាន្តនៅក្រុងបានលុង

 នាងខ្ញុំឈ្មោះ សុខ នី អាយុ១៣ឆ្នាំ ជនជាតិ ខ្មែរ ជាសិស្សរៀននៅថ្នាក់ទី៦នៃសាលា Rainbow

 ជាដំបូងខ្ញុំសូមអរគុណចំពោះលោក Kawasaki លោកស្រី Kwasaki និងលោក Rick Dyck ដែលតែងតែជួយផ្គត់ផ្គង់ដល់សាលា Rainbow តាំងពីដើមមក ។

ហើយឆ្នាំនេះក៏ដូចជាឆ្នាំមុនៗដែរដែលពួកគាត់តែងតែអញ្ជើញមកសួរសុខទុក្ខដល់សាលារបស់ពួកយើង ។

តែឆ្នាំនេះខ្ញុំគិតថាវាសប្បាយជាងឆ្នាំមុនៗ ព្រោះឆ្នាំនេះខ្ញុំមានឱកាសបានទៅដើរលេងកំសាន្តជាមួយពួកគាត់។ កាលពីថ្ងៃទី០២ខែឧសភាឆ្នាំ២០១២ ខ្ញុំមានអារម្មណ៍រំភើបមែនទែនដែលលោកបានអញ្ជើញមកជាភ្ញៀវកិត្តិយសមកសួរសុខទុក្ខដល់សាលាយើងខ្ញុំហើយបានចែកអំណោយលើកទឹកចិត្តដូចជា (សៀវភៅ និង ប៊ិច) ដល់ពួកខ្ញុំ ។

លុះដល់ថ្ងៃបន្ទាប់ លោកបានរៀបចំកម្មវិធីដើរកំសាន្តទៅក្រុងបានលុងទៀតធ្វើអោយខ្ញុំកាន់តែមានចិត្តរំភើបបន្ថែម ។ នៅពេលទៅដល់បានលុងនៅកន្លែងលក់កូនឈើ ខ្ញុំរំភើបអស្ចារ្យព្រោះខ្ញុំបានឃើញផ្កាស្អាតៗជាច្រើននិងកូនឈើគ្រប់ប្រភេទនៅទីនោះ ។ ជាពិសេសលោកបានអនុញ្ញាតអោយពួកខ្ញុំជ្រើសរើសកូនឈើម្នាក់មួយដើមៗតាមចិត្តសំរាប់ទុកដាំក្នុងបរិវេណសាលា Rainbow។ ខ្ញុំគិតថាការទិញកូនឈើទុកដាំក្នុងបរិវេណសាលាដូចនេះ គឺកាន់តែធ្វើអោយពួកខ្ញុំមានអនុស្សាវរីយ៍និងមានភាពស្និតស្នាលកាន់តែខ្លាំងជាមួយនិងសាលា Rainbow ព្រោះថាពេលដែលខ្ញុំទៅបន្តការសិក្សានៅឯក្រុងបានលុង ហើយពេលដែលខ្ញុំត្រលប់មកលេងនៅទីនេះវិញឃើញកូនឈើទាំងនេះនិងធ្វើអោយពួកខ្ញុំនឹកដល់អនុស្សាវរីយ៍កាលដែលខ្ញុំនិងមិត្តទាំងអស់បានរៀននៅសាលា Rainbow នេះអញ្ចឹង។

 ចំណែកឯដំណើរកំសាន្តនៅឯសាលាអន្តេវាសិកដ្ឋាននិងនៅទឹកធ្លាក់កាទៀងវិញធ្វើអោយខ្ញុំមានចិត្តសប្បាយរីករាយខ្លាំងណាស់ព្រោះខ្ញុំបានឃើញសាលារបស់គេស្អាត មានវិន័យល្អក្នុងការសិក្សា ដែលធ្វើអោយខ្ញុំមានចិត្តចង់រៀនបន្តចូលវិទ្យាល័យ ។ ឯការជិះដំរីនៅឯទឹកធ្លាក់វិញខ្ញុំនឹងចងចាំទុកក្នុងចិត្តជានិច្ច ព្រោះនោះជាលើកទីមួយរបស់ខ្ញុំដែលបានស្លៀកពាក់ខោអាវជនជាតិជិះលើខ្នងដំរីយ៉ាងនេះ ។

 ជាចុងក្រោយសូមជូនពរអោយលោកទាំងអស់គ្នាជួបតែសំណាងល្អគ្រប់ពេលវេលា។ ពួកខ្ញុំទាំងអស់គ្នាស្រលាញ់និងនឹកអ្នក ។

ពីខ្ញុំ សុខ នី

 

My Interest at the flower shop while visiting Banlung Town

 My name is Sok Ni. I’m 13 years old. My nationality is Khmer. I’m a schoolgirl in grade 6 at Rainbow Kawasaki Primary School.

 First of all, I would like to express my deep thank to Dr. Kawasaki, Madam Kayoko, and Mr. Rick Dyck for supporting our Rainbow School for a long time. Especially, every year you usually spent your time to visit us and also brought us a nice gift. Moreover this year is better than the previous year because I could have a special chance to join this excursion with you.

On May 2nd, 2012 I was very thrill that you all spent your valued time to visit and brought us a very nice books and pen. These are the valued school material for us. Then on May 03, 2012, we were very glad that you all prepared the happy excursion to Banlung Town. When we reached to the flower shop, I am extremely happy because I could see plenty of beautiful small trees and flowers there. Especially, you allowed each of us to select the small trees to plan in our Rainbow School. I think the event of purchasing these small trees would make us get warmer souvenir and closer relationship with Rainbow School when we moved to study at Banlung Town. It will be a good reminding of what we have done while we were studying at Rainbow School.

Otherwise the trip to Onteveasekatha Secondary School and Kateang Waterfall made me very glad because this school was very beautiful and also had a good discipline for the students to follow-up. This sample really motivated me to continue my study at high school. Talking about elephant riding at waterfall, I will remember this special opportunity in my mind because this is the first time that I have never had before.

Finally, I would like to wish you all (Dr. Kawasaki, Mrs. Kayoko, and Mr. Rick Dyck) to have good luck all the time. We all love you.

 

From Sok Ni