Seng Phanna

ចំណាប់អារម្មណ៍របស់ខ្ញុំនៅឯទឹកធ្លាក់ កាទៀង

 នាងខ្ញុំឈ្មោះ សេង ផាន់ណា ភេទស្រី ជនជាតិខ្មែរ អាយុ១៣ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៦នៃសាលា Rainbow . សព្វថ្ងៃខ្ញុំរស់នៅភូមបីស្រុក ខេត្តរតនគិរី ។ ហើយថ្ងៃនេះខ្ញុំសូមរៀបរាប់ពីចំណាប់អារម្មណ៍របស់ខ្ញុំកំលុងពេលដែលខ្ញុំបានទៅដើរលេងកំសាន្តនៅឯទឹកជ្រោះកាទៀងជាមួយនិងមិត្តរួមថ្នាក់និងលោកម្ចាស់សាលា ។

 ជាដំបូងខ្ញុំសូមអរគុណដល់លោក Rick Dyck និងលោក Kawasaki ព្រមទាំងអ្នកស្រី Kayoku ដែលលោកបានអញ្ជើញជាភ្ញៀវកិត្តិយសមកសួរសុខទុកដល់សាលាយើងខ្ញុំកាលពីថ្ងៃទី ០២ ខែឧសភាឆ្នាំ ២០១២ ហើយក៏សូមអរគុណផងដែរសំរាប់កាដូរបស់អ្នក (សៀវភៅនិងប៊ិច) ។ ជាពិសេសនៅថ្ងៃទី០៣ ខែឧសភាឆ្នាំ២០១២ គឺជាថ្ងៃដែលខ្ញុំមិនអាចបំភ្លេចបាន ។ នោះគឺជាថ្ងៃដែលលោកម្ចាស់សាលាបាននាំពួកខ្ញុំទៅដើរលេងកំសាន្តនៅឯទឹកធ្លាក់កាទៀង។

នៅថ្ងៃនោះខ្ញុំមានអារម្មណ៍សប្បាយរីករាយនិងរំភើបយ៉ាងខ្លាំងព្រោះវាជាថ្ងៃទីមួយរបស់ខ្ញុំដែលខ្ញុំបានទៅដើរលេងជាមួយអ្នកនិងមិត្តរួមថ្នាក់របស់ខ្ញុំនៅឯជ្រោះកាទៀង។ ពេលដែលខ្ញុំបានទៅដល់ទីនោះភ្លាមខ្ញុំហាក់មានអារម្មណ៍ប្លែកព្រោះនៅទីនោះជាកន្លែងមួយដ៏ស្អាតមានទេសភាពស្រស់បំព្រងខ្យល់អាកាសបរិសុទ្ធដែលធ្វើអោយពួកខ្ញុំមានអារម្មណ៍ស្រស់ថ្លាជាពិសេសសំឡេងរបស់បក្សាបក្សីយំឆ្លើយឆ្លងគ្នាធ្វើអោយខ្ញុំនឹកដល់អនុស្សាវរីយ៍កាលពីតូចរបស់ខ្ញុំ។ ម្យ៉ាងទៀតអ្វីដែលធ្វើអោយខ្ញុំរំភើបបំផុតនោះគឺការជិះដំរីនិងការហូបបាយជុំគ្នាជាមួយនិងមិត្តភ័ក្ដិនៅឯទឹកជ្រោះកាទៀង ព្រោះថាទោះបីជាយើងរស់នៅក្នុងភូមិជាមួយគ្នានិងរៀននៅសាលាជាមួយគ្នាក៏ដោយតែយើងមិនដែលបានញាំបាយនិងដើរលេងជាមួយគ្នានោះទេ ទើបពេលនេះខ្ញុំគិតថាវាជាអនុស្សាវរីយ៍ដ៏ពិសេសបំផុត ។

 ជាចុងក្រោយខ្ញុំសូមអរគុណម្តងទៀតចំពោះលោកដែលតែងតែឧបត្ថម្ភដល់សាលា Rainbow ហើយពួកខ្ញុំនិងចងចាំទឹកចិត្តដ៏ថ្លៃថ្លារបស់អ្នករហូត ។

 

ពីខ្ញុំ សេង ផាន់ណា

 

My Interesting at Kateang Waterfall

 My name is Seng Phanna. I am 13 years old. My nationality is Khmer and I am a schoolgirl in grade 6 at Rainbow School. Recently, I live in Bei Srok village, Ratanakiri province. Today I would like to take this special opportunity to describe about the trip to Kateang Waterfall with my classmates, teachers, and our main donors.

 First of all, I would like to thank you so much to Mr. Rick Dyck, Dr. Kawasaki, and Mrs. Kayoko for spending your valued time to visit us in Rainbow School since May 02, 2012. Especially, you brought us such the very nice books and pens and the special trip to Banlung Town. I could not forget the event on May 03, 2012 that’s one of my special days with all my friends. I was very glad and thrill because that’s the first day for me to have a special trip to Kateang Waterfal with all my classmates. When I reached to Kateang Watherfal, I felt very strange because over there were full of beautiful view with a fresh air surrounding this waterfall that attached us to release from stress, especially the bird’s voice made me remember to my life when I was a child. Moreover, the happiest thing was the event of having lunch together with our donors, teachers, and classmates. Even we all study together at school but we have never had chance to have lunch together like the event at Kateang Waterfall, so this event will become our special souvenir forever. Moreover we also had chance to take the elephant that we have never ridden before.

 Finally, I would like to thank you again to our main donors who supported our school. We will remember you in our mind forever.

 

From: Seng Phanna