ចំណាប់អារម្មណ៍របស់ខ្ញុំនៅពេលដើរកំសាន្តនៅបានលុង

 ជាដំបូងខ្ញុំសូមអរគុណដល់លោកRick Dyck និងលោកKawasaki ព្រមទាំងអ្នកស្រី Kayoku ដែលលោកបានអញ្ជើញជាភ្ញៀវកិត្តិយសមកសួរសុខទុកដល់សាលាយើងខ្ញុំកាលពីថ្ងៃទី ០២ ខែឧសភាឆ្នាំ ២០១២។ ជាពិសេស សូមអរគុណសល់លោកជាខ្លាំងសំរាប់ដំណើរកំសាន្តរបស់លោកជាមួយនឹងពួកខ្ញុំនៅឯទឹកធ្លាក់កាទៀង។

 ពេលដំបូងដែលខ្ញុំបានទៅដល់ទីនោះភ្លាមខ្ញុំហាក់មានអារម្មណ៍ប្លែកនិងរំភើបបំផុត ព្រោះនៅទីនោះជាកន្លែង មួយដែលខ្ញុំពុំដែលបានស្គាល់សោះពីមុនមក។ ម្យ៉ាងទៀត បរិយាកាសនៅទីនោះក៏បរិសុទ្ធផងដែរដែលទាក់ទាញអារម្មណ៍របស់ខ្ញុំចង់មកទស្សនាទីនេះម្តងទៀត។ ជាពិសេសសំឡេងរបស់បក្សាបក្សីយំឆ្លើយឆ្លងគ្នាប្រៀបដូចជាសម្លេងដូរ្យតន្ត្រីអញ្ចឹង។ តែអ្វីដែលធ្វើអោយខ្ញុំរំភើបនិងសប្បាយបំផុតនោះគឺការជិះដំរីដើរជុំវិញបរិវេណទឹកជ្រោះកាទៀង ព្រោះថានេះគឺជាលើកទីមួយរបស់ខ្ញុំ ។ ហើយពេលដែលដំរីដើរយោលទៅយោលមកធ្វើអោយខ្ញុំមានអារម្មណ៍ភ័យខ្លាចមែនទែនប៉ុន្តែខ្ញុំខំទប់អារម្មណ៍។ លុះពេលដែលខ្ញុំបានញាំអាហារថ្ងៃត្រង់រួចហើយខ្ញុំបានបបួលមិត្តភ័ក្តិដើររើសសំរាមនៅទីនោះ។ ពេលនោះខ្ញុំមានអារម្មណរំភើបជាខ្លាំងព្រោះខ្ញុំបានធ្វើតួនាទីដ៏ល្អមួយសំរាប់សង្គម។ 

 អនុស្សាវរីយ៍ទាំងអស់នោះនិងដិតជាប់ក្នុងចិត្តរបស់ខ្ញុំជានិរន្តរ៍។ ហើយក៏សូមអរគុណលោកយ៉ាងខ្លាំងដែលបានចំណាយពេលដ៏មានតំលៃមកដើរទស្សនាជាមួយពួកខ្ញុំ សូមជូនពរអោយលោកទាំងអស់គ្នាជួបតែសំណាងល្អ និងជោគជ័យក្នុងការងារគ្រប់ពេលវេលា ។

 

ពីខ្ញុំ ស៊ី សុខហៀង

 

My Interesting while Visiting Banlung Town

 First of all, I would like to thank you so much to Mr. Rick Dyck, Dr. Kawasaki, and Mrs. Kayoku for spending time to visit our school since Wednesday, May 02, 2012. Especially the trip to Banlung Town.

 When I arrived to Kateang waterfall, I felt very strang and thrill because it’s the place that I have never visited before. Moreover, the view and the frest air really attracted my feeling to come here again, especially the sweet voice of birds like a group of big band was playing the beautiful song. The most attractive thing was elephant ridden surrounding the waterfall, It’s very special for me to sit on the elephant’s back because I have never done that before. When I was on the back of the elephant, it swung left and right that made me very scare of it but I still made myself normal. After having lunch together with my friends, we helped cleaning the environment over there because garbage was our first enemy. I felt very happy because I could help my society clean.

 This souvenir will stay in my mind forever, I could not forget it. And I would like to thank you so much for our main donors for spending money to prepare us such a very happiest trip. I would like to wish you good luck and successful in your work all the time.

 

From Si Sok Heang