ចំណាប់អារម្មណ៍របស់ខ្ញុំពេលដើរលេងនៅបានលុង
កាលពីថ្ងៃព្រហស្បតិ៍ ទី០៣ ខែឧសភា ឆ្នាំ២០១២ ខ្ញុំបានទៅដើរលេងយ៉ាងសប្បាយរីករាយនៅឯក្រុងបានលុង។
ពេលដែលខ្ញុំបានជិះឡានចាកចេញពីភូមិបីស្រុកនៅតាមខ្ញុំមានអារម្មណ៍រីករាយមែនទែនហើយមិត្តរួមថ្នាក់ទាំងអស់ក៏សប្បាយផងដែរព្រោះពួកគេបានស្រែកច្រៀងហ៊ូទ្រហឹងពេញលើឡាន។ ហើយពេលដែលខ្ញុំបានមកដល់ក្រុងបានលុង ម្ចាស់សាលាបាននាំពួកខ្ញុំដើរកំសាន្តរហូតដល់ទៅបីកន្លែង។ តែកន្លែងដែលខ្ញុំចាប់អារម្មណ៍ជាងគេនោះគឺនៅវិទ្យាល័យអន្តេវាសិកដ្ឋានបានលុង ។ ព្រោះថានៅសាលានោះមានបរិស្ថានស្អាត ទីធ្លាធំទូលាយមានសួនផ្កាច្រើនកន្លែងដែលទាក់ទាញចិត្តខ្ញុំអោយមានចិត្តចងរៀនបន្តនៅឯវិទ្យាល័យ ។ ម្យ៉ាងទៀតលោកគ្រូអ្នកគ្រូសិស្សានុសិស្សនៅទីនោះក៏រួសរាយរាក់ទាក់ផងដែរ ពួកគាត់បាននាំពួកខ្ញុំដើរទស្សនាក្នុងបរិវេណនៃសាលារបស់ពួកគាត់ដូចជា៖ សួនផ្កា សួនដំណាំ ផ្ទះបាយនិងបន្ទប់គេងរបស់សិស្ស ។ ក្រោយពេលដែលខ្ញុំបានដើរទស្សនានៅក្នុងវិទ្យាល័យនោះហើយខ្ញុំពេញចិត្តនិងចាប់អារម្មណ៍ខ្លាំងណាស់ចំពោះសាលានោះ។
បន្ទាប់ពីនោះពួកខ្ញុំក៏បានបន្តដំណើរកំសាន្តបន្តទៀតនៅឯទឹកជ្រោះកាទៀង។ នៅទីនោះមានទេសភាពស្អាតណាស់មានដើមឈើតូចធំជាច្រើន និងមានសំលេងសត្វព្រៃយំឆ្លើយឆ្លងគ្នា។ ក្រោយមកខ្ញុំបានជិះដំរីដ៏ធំជាមួយនឹងមិត្តភ័ក្ដិបីនាក់ដែលលោក Rick Dyck ជាអ្នកចំណាយលុយ ។ ហើយខ្ញុំនឹងចងចាំថ្ងៃនោះទុកជាថ្ងៃអនុស្សាវរីយ៍ទីមួយដ៏សប្បាយរបស់ខ្ញុំ ។
ជាចុងក្រោយខ្ញុំសូមអរគុណដល់លោកទាំងបីដែលតែងតែផ្តល់ជំនួយដល់សាលារបស់ពួកខ្ញុំរហូត និងសូមជូនពរអោយលោកជួបតែសំណាងល្អនិងជោគជ័យក្នុងការងារគ្រប់ពេលវេលា ។
ពីខ្ញុំ ឡាយ បញ្ញា
My interesting during excursion to Banlung
Since Thursday, May 03, 2012 I was very happy to join the trip to Banlung Town with my friends. I and all my classmates felt very fresh on the bus along the way from Bei Srok village, we sang the song very happily together on the bus. While we reached to Banlung Town, our main donors and teachers took me to visit three places and the place where I was interested in is Onteveasekathan secondary school because this school had a nice environment, a big school yard, and the beautiful gardens that attracted me wanted to study there. Moreover, the teachers and students are very pleasant and friendly. They invited us to look around their beautiful gardens, farms, kitchen, and the dormitory for the students who from the long and far villages. I’m very interested in this school so much.
Then, we continued our trip to Kateang waterfall where fulfill of beautiful forest. There are many big and small trees surrounding this waterfall with the very sweet sound birds. Mr. Rick allowed me and my friends to take on the big elephant to visit the forest near this waterfall. I will remember this happiest trip in my mind forever.
Finally, I would like to thank you so much to Dr. Kawasaki, Mrs. Kayoku, and Mr. Rick Dyck for supporting our school and I would like to wish you good luck and successful with your work all the time.
From Lay Panha