An Bang

ចំណាប់អារម្មណ៍របស់ខ្ញុំពេលដែលបានទៅដើរកំសាន្តនៅឯបានលុង

 នាងខ្ញុំឈ្មោះ អាន់ បាំង អាយុ១៣ឆ្នាំ ជនជាតិទំពួន ជាសិស្សរៀនថ្នាក់ទី៦នៃសាលា Rainbow ។ ថ្ងៃនេះខ្ញុំចង់ប្រាប់ពីអារម្មណ៍របស់ខ្ញុំដល់លោក Kawasaki និងលោក ស្រីព្រមទាំងលោក Rick Dyck ដែលបាននាំ ពួកខ្ញុំទៅដើរលេងកំសាន្តជាច្រើនកន្លែងនៅឯក្រុងបានលុងកាលពីថ្ងៃព្រហស្បតិ៍ទី០៣ខែឧសភា ឆ្នាំ២០១២កន្លងមកនេះ។

 នៅថ្ងៃនោះខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់តាំងពីខ្ញុំជិះឡានចេញពីភូមិបីស្រុករហូតដល់ក្រុងបានលុង ។ ហើយគ្រប់កន្លែងដែលខ្ញុំបានទៅលេងទាំងអស់ដូចជាសួនលក់ផ្កា វិទ្យាល័យអន្តេវាសិកដ្ឋានគឺមានភាពសប្បាយដូចៗគ្នា ។ ប៉ុន្តែមានកន្លែងមួយដែលធ្វើអោយខ្ញុំសប្បាយនិងរំភើបបំផុតនោះគឺនៅឯទឹកជ្រោះកាទៀង ។ ពីព្រោះនៅកន្លែងនោះមានទេសភាពស្អាតខ្យល់អាកាសបរិសុទ្ធទឹកជ្រោះថ្លាជា ពិសេសខ្ញុំបានស្លៀកសម្លៀកបំពាក់ជនជាតិជិះលើខ្នងដំរីជាមួយនិងមិត្តរួមថ្នាក់ដើរជុំវិញទីធ្លាទឹកធ្លាក់កាទៀង ។

តាំងពីតូចមកខ្ញុំមិនដែលបានដើរលេងសប្បាយដូចនេះទេព្រោះខ្ញុំនៅធ្វើចំការជាមួយឪពុកម្តាយបន្ទាប់ចេញពីសាលានិងពេលវិស្សមកាលម្តងៗ ។ តែពេលនេះលោកបានផ្តល់ឱកាសអោយពួកខ្ញុំបានដើរលេងកំសាន្តយ៉ាងសប្បាយរីករាយ។ ហើយខ្ញុំក៏សូមអរគុណផងដែរដល់់លោកគ្រូ Rasy លោកគ្រូ Petro និងលោកគ្រូ Sovannដែលពួកគាត់តែងតែនិយាយលេងសើចធ្វើអោយពួកខ្ញុំបានសប្បាយគ្រប់ពេលវេលា ហើយពួកគាត់បានផ្តល់ដំបូន្មានល្អៗដល់ពួកខ្ញុំគឺគាត់លើកទឹកចិត្តដល់ខ្ញុំអោយខិតខំរៀនដើម្បីក្លាយជាសិស្សពូកែនាពេលអនាគត ។

 ជាចុងក្រោយខ្ញុំសូមអរគុណជាថ្មីដល់លោកគ្រូទាំងអស់គ្នា ជាពិសេសគឺលោក Rick Dyck និង Kawasaki និងអ្នកស្រី Kayoku ដែលតែងតែឧបត្ថម្ភជួយដល់សាលា Rainbow និងសិស្សក្រីក្ររហូតមក ។

ពីខ្ញុំ អាន់ បាំង

 

My Interesting while visiting to Banlung Town

 My name is An Bang. I am 13 years old. My nationality is Tumpuon and I am a schoolgirl in grade 6 at Rainbow School. Today I am very please to describe about my feeling about the trip to Banlung Town since May 03, 2012 to Mr. Rick Dyck, Dr. Kawasaki, and Mrs. Kayoku.

 In that day I felt very happy since on the bus along the way to Banlung Town. The places where I visited in that day with my classmates were the same happy like Flower shop and Onteveasikathan Secondary School. But one more place was Kateang Waterfall Resort, it attracted my feeling because of the nice view, fresh air and water, especially I could wear an indigenous clothes and sit on the elephant’s back with my classmates. Since I was born I have never had chance to visit the happiest place like this time, because every day after school I usually spend time to help my parents at the farm. But this time you (our main donors) allowed me to join the trip with you so I could not forget this time. And I would like to take this special opportunity to thank you so much to teacher Rasy, teacher petro, and teacher Sovann that they usually

tell us the joke and make us happy all the time, moreover they advised us many good points and motivated us to pay more attention with our study to become an outstanding student in the future.

 Finally, I would like to thank you again to Mr. Rick Dyck, Dr. Kawasaki, Mrs. Kayoku, and all the teachers to help and support us in our school and other poor students. What you have done will stay in my mind forever.

 

From: An Bang