Ma Phalla

ចំណាប់អារម្មណ៍របស់ខ្ញុំពេលដែលបានទៅដើរលេងនៅឯក្រុងបានលុង

 ខ្ញុំបាទឈ្មោះ ម៉ា ផល្លា អាយុ១៤ឆ្នាំ ជនជាតិឡាវ ជាសិស្សថ្នាក់ទី៦នៃសាលា Rainbow Kawasaki ។ ហើយខ្ញុំសូមផ្ញើរលិខិតនេះជូនលោក Rick Dyck លោកKawasaki និងអ្នកស្រី Kayoko

 នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១២ ខ្ញុំបានទៅដើរលេងកំសាន្តជាមួយនិងម្ចាស់សាលា Rainbow និងជាមួយមិត្តរួមថ្នាក់របស់ខ្ញុំជាច្រើននាក់នៅឯក្រុងបានលុង ។

 នៅថ្ងៃនោះខ្ញុំមានអារម្មណសប្បាយរីករាយនិងរំភើបយ៉ាងខ្លាំងព្រោះវាជាថ្ងៃទីមួយរបស់ខ្ញុំដែលខ្ញុំបានទៅដើរលេងជាលោកនិងមិត្តភក្ដិនៅឯទឹកធ្លាក់កាទៀង ដែលខ្ញុំមិនដែលធ្លាប់ស្គាល់សោះតាំងពីតូច។។ ប៉ុន្តែមុននឹងទៅទឹកជ្រោះកាទៀងពួកខ្ញុំបានចូលទិញដើមផ្កានិងកូនឈើខ្លះនៅឯសួនលក់ផ្កាសំរាប់ទុកដាំនៅសាលា Rainbow។ក្រោយមកពួកយើងបានថតរូបជាច្រើនប៉ុស្តិ៍សំរាប់ទុកជាអនុស្សាវរីយ៍ ។

បន្ទាប់ពីនោះពួកយើងបានបន្តដំណើរទៅសាលាអន្តេវាសិកដ្ឋានដែលស្ថិតនៅលើទួលបឹងកំសាន្តប្រហែលជា៤គីឡូម៉ែត្រពីក្រុងបានលុង។ ពេលទៅដល់ទីនោះខ្ញុំបានឃើញលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សស្លៀកពាក់យ៉ាងស្អាតបាតហើយពួកគេរួសរាយរាក់ទាក់ទៀតផង ។ ម្យ៉ាងទៀតក្នុងទីធ្លាសាលារៀនរបស់ពួកគេធំហើយស្អាតស្ទើរតែគ្មានសំរាមសោះ ។ ទាំងនេះបានធ្វើអោយខ្ញុំកាន់តែមានចិត្តចង់រៀនបន្តចូលវិទ្យាល័យនៅទីនេះក្រោយពេលដែលខ្ញុំបញ្ចប់ការសិក្សាថ្នាក់ទី៦នៅសាលា Rainbow

 ចំណែកឯការដើរកំសាន្តនៅទឹកធ្លាក់កាទៀងវិញខ្ញុំក៏មានចិត្តរំភើបខ្លាំងណាស់ដែរព្រោះខ្ញុំបានស្លៀកពាក់សម្លៀកបំពាក់ជនជាតិដែលខ្ញុំមិនដែលបានស្លៀកសោះពីមុនមក ។ ជាពិសេសការជិះសត្វដំរីគឺជាអនុស្សាវរីយ៍ដែលខ្ញុំមិនអាចបំភ្លេចបាន ។ និងសូមអរគុណលោក Rick Dyck ដែលលោកបានចំណាយថវិកាផ្ទាល់ខ្លួនសំរាប់ពួកខ្ញុំក្នុងការស្លៀកពាក់សម្លៀកបំពាក់ជនជាតិនិងការជិះសត្វដំរី ។ ទឹកចិត្តរបស់អ្នកខ្ញុំមិនអាចបំភ្លេចបានទេ ។

 ជាចុងក្រោយសូមជូនពរអោយលោកជួបតែសំណាងល្អនិងជោគជ័យក្នុងការងារគ្រប់ពេលវេលា ។

ពីខ្ញុំ ម៉ា ផល្លា

 

My Interesting while visiting Banlung Town

 My name is Ma Phala. I am 14 years old. My nationality is Lao and I am a schoolboy in grade 6 at Rainbow School. I would like to send this letter to Mr. Rick Dyck, Dr. Kawasaki, and Mrs. Kayoko.

 On May 03rd, 2012 I had a special chance to visit Banlung Town with our main donors and classmates. I was very glad to have such a great opportunity to join the trip to Kateang Waterfall with all my friends that I have never been there since I was a child. Before going to the waterfall we also went along to the tree shop to buy some flowers and trees to plant in our Rainbow school. Then we also took the souvenir photo with our classmates and main donors. After that, I went to Onteveasekathan Secondary School located at Kam San Lake hill that’s 4 kilometers away from Banlung Town. When we reached this school, we saw that all the teachers and students dressed very beautiful. They all were friendly to us. Moreover, their school was very clean and without any garbage on the ground. This was the reason that push me wanna continue my study there when I finished from Rainbow School. Otherwise, the trip to Kateang Waterfall also made me very happy because I could wear an indigenous clothes that I have never wore before. Especially riding an elephant was a warm souvenir that I could not forget it. I would like to thank you so much to Mr. Rick for spending the money for me to ride the elephant and wear the indigenous clothe. I could not forget that day as your support.

 Finally, I would love to wish you good luck, good health, and successful in your work all the time.

 

From Ma Phala