Soun Phuteana

ចំណាប់អារម្មណ៍របស់ខ្ញុំពេលដើរលេងនៅបានលុង

  នៅថ្ងៃព្រហស្បតិ៍ ទី០៣ខែឧសភា ឆ្នាំ២០១២ ខ្ញុំបានទៅដើរលេងកំសាន្តនៅឯក្រុងបានលុងជានឹងមិត្តរួមថ្នាក់របស់ខ្ញុំនិងជាមួយម្ចាស់ជំនួយនៃសាលា Rainbow ។ ខ្ញុំបានចាកចេញពីភូមិបីស្រុកនៅម៉ោងប្រាំពីរកន្លះហើយនៅតាមផ្លូវខ្ញុំមានអារម្មណ៍សប្បាយរីករាយមែនទែនព្រោះវាគឺជាលើកទីមួយរបស់ខ្ញុំដែលខ្ញុំបានជិះឡានជុំគ្នាជាមួយមិត្តភ័ក្តិ។ លុះនៅម៉ោងប្រាំបីនិងដប់ពីរនាទីពួកខ្ញុំក៏បានទៅដល់ក្រុងបានលុង ហើយពួកយើងបានបង្ហួសទៅកន្លែងលក់កូនឈើដើម្បីទិញកូនឈើខ្លះទុកដាំក្នុងបរិវេណនៃសាលា Rainbow

ពេលទៅដល់កន្លែងលក់កូនឈើហើយពួកខ្ញុំបានជ្រើសយកកូនឈើម្នាក់មួយដើមៗ។ ពេលនោះខ្ញុំបានរើសយកដើមល្មុតសំរាប់ដាំ ព្រោះខ្ញុំគិតថាវាងាយស្រួលក្នុងការថែទាំ ហើយផ្លែរបស់វាមានរសជាតិឆ្ងាញ់ទៀតផង។

ក្រោយមកពួកយើងក៏បន្តដំណើរបន្តទៀតទៅសាលាវិទ្យាល័យអន្តេវាសិកដ្ឋានដែលមានទីតាំងស្ថិតនៅលើទួលបឹងកំសាន្តដែលមានចំងាយប្រហែលជាបួនគីឡូម៉ែត្រពីក្រុងបានលុង ។ សាលានេះបានឧបត្ថម្ភដោយរដ្ឋាភិបាលវៀតណាម។ នៅក្នុងបរិវេណនៃសាលានេះមានសោភ័ណភាពស្រស់បំព្រង មានទីធ្លាធំទូលាយ មានបន្ទប់សំរាប់ញាំអាហារ ហើយក៏មានកន្លែងសំរាប់អោយសិស្សមកពីតាមស្រុកស្នាក់អាស្រ័យផងដែរ។ ហើយតាំងពីដើមមកខ្ញុំមិនដែលបានឃើញសាលាស្អាតដូចនេះទេ។ ក្រោយពេលដែលខ្ញុំបានទស្សនាក្នុងសាលានេះហើយធ្វើអោយខ្ញុំមានចំណាប់អារម្មណ៍និងមានចិត្តចង់រៀនបន្តជាខ្លាំងបន្ទាប់ពីខ្ញុំរៀនចប់ថ្នាក់ទី៦។ ហើយខ្ញុំក៏សង្ឃឹមដែរថាពេលណាមួយសាលា Rainbow របស់ពួកយើងនឹងមានសោភ័ណស្រស់ស្អាតដូចសាលាគេពេលនេះអញ្ចឹង។

 បន្ទាប់ពីការទស្សនានៅសាលាអន្តេវាសិកដ្ឋានរួចរាល់ហើយពួកយើងបានបន្តដំណើរទៅទឹកធ្លាក់កាទៀងបន្តទៀតដែលជារមណីយដ្ឋានធម្មជាតិ។ ពេលនោះខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះទីនោះមានទេសភាពស្រស់ស្អាតលំអទៅដោយព្រៃឈើតូចធំ ជាពិសេស សម្លេងបក្សាបក្សីយំឆ្លើយឆ្លងគ្នាហាក់ដូចជាតន្ត្រីលេងកំដរភ្ញៀវទេសចរអញ្ចឹង។ ក្រោយមកពួកខ្ញុំបានជិះដំរីដោយស្លៀកពាក់សម្លៀកបំពាក់ជនជាតិភាគតិចដើរជុំវិញបរិវេណជ្រោះកាទៀង។ ពេលនោះខ្ញុំមានអារម្មណ៍រំភើបខ្លាំងណាស់ ព្រោះខ្ញុំមើលទៅខ្លួនឯងដូចជាក្រមុំជនជាតិភាគតិចមែនទែនអញ្ចឹង ចំណែកឯលោក Rick និងលោកគ្រូអ្នកគ្រូទាំងអស់ក៏បានសសើរថាពួកខ្ញុំស្អាតដែរ។

លុះថ្ងៃត្រង់ពួកយើងក៏បានញាំអាហារថ្ងៃត្រង់ជុំគ្នានៅឯទីនោះ ក្រោយមកលោកម្ចាស់សាលាបានចែកកាដូជាកាតាបដល់ពួកខ្ញុំទាំងអស់គ្នា។

 ជាចុងក្រោយពួកខ្ញុំទាំងអស់គ្នាតំណាងអោយសិស្សទាំងអស់ក្នុងសាលា Rainbow សូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះលោកដែលខំចំណាយពេលវេលាដ៏មានតំលៃមកសួរសុខទុក្ខដល់ពួកខ្ញុំ សូមអោយលោកមានសុខភាពល្អ កំលាំងមាំមួននិងជោគជ័យក្នុងការងារគ្រប់កាលៈទេសៈ ។

 

ពីខ្ញុំ សួន ពុទ្ធាណា

 

My interesting while excursion to Banlung

 On Thursday, May 03, 2012 I and my classmates and teachers in Rainbow school visited Banlung Town with our main donors.

 I left from Bei Srok village at 7:30 AM. Along the way, I was very pleased because this is my first time for me to take the bus with friends. I arrived in Banlung Town at 8:12AM. Then we went to the flower shop to buy some small trees and flowers to plant in our Rainbow School.

When I arrived to the flower shop, each of us including me could choose a tree. So I decided to take a sapodilla tree, because I think it’s easy to take care and it’s also delicious too. After that, we continued our visiting the Onteveasekatha secondary school which donated by government of Vietnam. It located on Beung Komsan hill, that’s about 4 kilometers from Banlung town. This school has a large yard and the environment also cleans too. Especially there is a big dining hall for the students to enjoy their food and a nice dormitory for the students from the long and far village to stay. This is my first time to see the nice school like this. I am very interested in this school so much because, it made me wanted to continue my study in this school when I graduated from Rainbow School. And I hope one day our Rainbow school will become better like this school.

 Then we went through to Kateang Waterfall Resort. I am very surprise because the view was very beautiful, fresh air and full of the big and small trees, especially the sweet voice of the birds like the music lullabies for the tourism. Moreover, we worn the ethnic minority dress and rode the elephant around Kateang waterfall to see the nice view. I was very pleased because, I really looked like the ethnic minority girl, even our main donor, Mr. Rick Dyck said that too. At noon, we had lunch together at the waterfall with my friends, donors, and teachers, then our main donor distributed the very nice bag to me and my friends.

 Finally, on behalf of all the students in Rainbow school we would like to thank you very to our main donors for spending your valued time to visit us and brought us some of the very nice gifts. We would like to wish you good health, good luck, and successful in your work.

 

From: Soun Phuteana