Sin Channa

ចំណាប់អារម្មណ៍របស់ខ្ញុំនៅឯសាលាអន្តេវាសិកដ្ឋាន

 នាងខ្ញុំឈ្មោះ ស៊ិន ចាន់ណា ភេទស្រី ជនជាតិខ្មែរ អាយុ១៣ឆ្នាំ ជាសិស្សរៀននៅថ្នាក់ទី៦ នៃសាលា Rainbow

ថ្ងៃនេះខ្ញុំចង់និយាយប្រាប់លោកពីចំណាប់អារម្មណ៍របស់ខ្ញុំនៅឯសាលាអន្តេអន្តេវាសិកដ្ឋានកំលុងពេលដែលខ្ញុំបានទៅដើរលេងកំសាន្តនៅឯក្រុងបានលុងជាមួយលោកនិងមិត្តរួមថ្នាក់របស់ខ្ញុំ។

 នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១២ គឺជាថ្ងៃពិសេសរបស់សាលា Rainbow ព្រោះមានវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកដែលជាម្ចាស់សាលាបានអញ្ជើញមកសួរសុខទុក្ខលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់និងថែមទាំងនាំយកនូវសៀវភៅនិងប៊ិចសំរាប់ចែកដល់សិស្សានុសិស្សទៀតផង។ ជាពិសេស លោកបានផ្តល់ដំបូន្មានល្អៗដល់ពួកខ្ញុំនិងអោយពួកខ្ញុំខិតខំរៀន ។ ហើយនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១២ លោកបានចំណាយពេលវេលាជូនពួកខ្ញុំទៅដើរលេងកំសាន្តនៅជាច្រើនកន្លែងដូចជា ៖ នៅកន្លែងលក់កូនឈើ នៅសាលាវិទ្យាល័យអន្តេអន្តេវាសិកដ្ឋាននិងនៅទឹកជ្រោះកាទៀង។ប៉ុន្តែកន្លែងដែលខ្ញុំចាប់អារម្មណ៍ជាងគេនោះគឺនៅសាលាអន្តេវាសិកដ្ឋាន ព្រោះនៅសាលានោះមានទេសភាពស្រស់បំព្រង បរិយាកាសស្អាតមានទីធ្លាធំ មានសួនផ្កាជាច្រើនកន្លែង បន្ទប់សិក្សាក៏ធំទូលាយហើយសិស្សម្នាក់ៗហាក់ដូចជាមានវិន័យល្អក្នុងការសិក្សាផងដែរ។ ក្រោយពេលដែលពួកយើងបានទៅដល់សាលានោះភ្លាមមានលោកគ្រូ Petro លោកគ្រូ Rasyនិងលោកគ្រូ Sovann បានពន្យល់ពីមូលហេតុដែលធ្វើអោយសាលានេះស្អាត។ សំដីរបស់ពួកគាត់ហាក់ដូចជាដាស់អារម្មណ៍របស់ពួកខ្ញុំអោយដឹងពីអត្ថន័យរបស់ពួកគាត់អញ្ចឹង ។ ភ្លាមនោះពួកខ្ញុំក៏បាននាំគ្នាដើររើសសំរាមដែលមានបន្តិចបន្តួចក្នុងបរិវេណនៃសាលានោះភ្លាមហើយយកវាទៅចោលក្នុងធុងសំរាម ។

ក្រោយពេលដែលពួកខ្ញុំបានរើសសំរាមរួចហើយខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ព្រោះខ្ញុំបានធ្វើតួនាទីជាសិស្សដ៏ល្អម្នាក់និងជាតួនាទីដ៏ល្អមួយសំរាប់សង្គមដូចនេះ ។

 ជាចុងក្រោយខ្ញុំសង្ឃឹមថាថ្ងៃណាមួយសាលា Rainbow របស់ពួកយើងនឹងមានបរិស្ថានស្អាតដូចសាលារបស់គេដែរ មានសួនផ្កា កន្លែងហាត់ប្រាណ ។ល។ ហើយទោះជាឆ្នាំក្រោយពួកខ្ញុំទៅរៀននៅសាលាផ្សេងក៏ដោយក៏ពួកខ្ញុំនៅតែនឹកដល់សាលា Rainbowនិងមិត្តទាំងអស់ដែលរៀននៅសាលានេះជានិច្ច ។ ជាពិសេសគឺលោកRick Dyck លោក Kawasaki និងអ្នកស្រី Kayoko ដែលតែងតែឧបត្ថម្ភសម្ភារដល់សាលាយើងខ្ញុំជារៀងរាល់ឆ្នាំ ។ ហើយក៏សង្ឃឹមថាអ្នកទាំងអស់គ្នានិងមកលេងសាលាទៀតនៅឆ្នាំក្រោយៗ

 ជាថ្មីម្តងទៀតសូមជូនពរអោយលោកជួបតែសំណាងល្អក្នុងជីវិតនិងជោគជ័យក្នុងការងារជានិរន្តរ៍ ។

 

ពីខ្ញុំ ស៊ិន ចាន់ណា

 

My Interesting at Onteveasekathan School

 My name is Sin Channa. I am 13 years old. My nationality is Khmer and I am a schoolgirl in grade 6 at Rainbow School. Today I’m very please to describe about the trip to Onteveasekathan Secondary School.

 On May 02, 2012 was a special day for Rainbow School that our donors spent time to visit and also brought us the very nice books and pens, especially they also gave us many good advices. Then on Thursday, May, 03rd, they also prepared a very happiest trip to the flower shop, Onteveasekathan School, and Kateang Waterfall Resort. The most attractive place among these three places for me is Onteveasekathan school because, the view was charming and beautiful, nice environment, large yard, wonderful gardens, the rooms are comfortable to study, and all the students have good discipline too. When we reached to this school, teacher Petro, teacher Rasy, and teacher Sovann explained us about the reason why this school is beautiful. Their words got our feeling up rapidly to know about their meaning. Then we immediately cleaned up some of the garbage along the way we were walking to this school to the trash bin. As a result we felt very glad that we behaved as good children for school and society.

 Finally, we do hope some days our school will have a very nice environment and garden as their school. Even next I will move to study in Banlung Town but I am still thinking of my friends in Rainbow school, especially Mr. Rick Dyck, Dr. Kawasaki, and Mrs. Kayoko that you are out main donors and always support our school every year. I do hope you will visit our school again next time.

 Again, I would like to wish you good luck, and successful in your life and work forever.

From Sen Channa