Chruy Seangai

ចំណាប់អារម្មណ៍របស់ខ្ញុំនៅថ្ងៃទី៣ខែឧសភាឆ្នាំ២០១២

 នៅថ្ងៃព្រហស្បតិ៍ទី០៣ខែឧសភាឆ្នាំ២០១២គឺជាដ៏រីករាយមួយរបស់ខ្ញុំ ព្រោះខ្ញុំនិងលោកគ្រូអ្នកគ្រូព្រមទាំងមិត្តរួមថ្នាក់ទី៦បានទៅដើរកំសាន្តនៅឯក្រុងបានលុង ។

 នៅថ្ងៃនោះខ្ញុំមានអារម្មណ៍សប្បាយរីករាយនិងរំភើបខ្លាំងណាស់ព្រោះខ្ញុំបានទៅលេងនៅសាលាវិទ្យាល័យមួយដែលខ្ញុំមិនដែលបានស្គាល់សោះពីមុនមក នោះគឺសាលាវិទ្យាល័យអន្តេវាសិកដ្ឋានបានលុង។ ទិដ្ឋភាពនៅក្នុងបរិវេណសាលានោះមានភាពស្រស់បំព្រង អគារសិក្សាធំៗហើយខ្ពស់ បរិស្ថានមានអនាម័យសិស្សានុសិស្សមានសម្លៀកបំពាក់សមរម្យ ជាពិសេសទីធ្លារបស់សាលានោះធំទូលាយ មានសួនច្បារ និងសួនបន្លែ ជាច្រើនកន្លែងនៅជុំវិញនោះ ថែមទាំងមានបន្ទប់សំរាប់សិស្សស្នាក់អាស្រ័យទៀតផង។ បន្ទាប់ពីបានស្គាល់សាលាវិទ្យាល័យនោះហើយធ្វើអោយខ្ញុំមានចិត្តចង់រៀនបន្តចូលវិទ្យាល័យខ្លាំងណាស់ក្រោយពេលដែលខ្ញុំរៀនចប់ទី៦។

 ចំណែកឯការទស្សនានៅឯទឹកជ្រោះកាទៀងវិញធ្វើអោយខ្ញុំមានអារម្មណ៍រំភើបខ្លាំងណាស់ ព្រោះខ្ញុំបានជិះសត្វដំរីជាមួយមិត្តរួមថ្នាក់ ហើយទាំងបានទទួលកាដូពីម្ចាស់ឧបត្ថម្ភសាលាទៀតផង។ ហើយពួកខ្ញុំសូមអរគុណដល់លោកដែលតែងតែរៀបចំកម្មវិធីនេះឡើងជារៀងរាល់ឆ្នាំសំរាប់លើកទឹកចិត្តដល់សិស្សថ្នាក់ទី៦ ។ និងសូមអរគុណផងដែរដល់លោកគ្រូ Petro លោកគ្រូ Sovann និងលោកគ្រូ Rasy ដែលពួកគាត់តែងតែផ្តល់ពាក្យអប់រំនិងគំនិតល្អៗដល់ពួកខ្ញុំក្នុងពេលដើរលេងកំសាន្ត ។ សូមអោយពួកគាត់ទាំងអស់គ្នាជួបតែសំណាងល្អគ្រប់ពេលវេលា ។

 

ពីខ្ញុំ ជ្រុយ សៀងអាយ

 

My interesting on Thursday, May, 03rd, 2012

 On Thursday, May 03, 2012 was my happiest day because I and my classmates in grade 6 had a trip to Banlung town.

 In that day, I was very happy and excited because I had a special chance to visit Onteveasekatha Secondary School that I have never been before. There was a very nice view over there, the building are very big, tall, and sanitary. The students were dressing very nice, and tidy, especially the space surrounding this school was very large with the beautiful gardens and vegetable farms. They also invited us thee see their dormitory for students from the long and far village to stay. After this school I saw I am very interested this school so much, so when I graduated from Rainbow School I will continue in this school.

 The trip to Kateang Waterfall Resort, I feft very excited because I had chance to get on the elephant’s back with my classmates. Moreover I also received the very nice gifts from our main donors.

 I would like to thank you so much for the school main donors that you always prepared this program every year for the students in grade 6 to have such happiest trip. And I also thank to teacher Sovann, teacher Petro and teacher Rasy that always give me a very good advice every time during the trip. We wish you all good luck every time.

From: Chruy Seangai