Thy Rann

ចំណាប់អារម្មណ៍របស់ខ្ញុំនៅពេលដើរកំសាន្តនៅបានលុង

 ខ្ញុំបាទមានអារម្មណ៍សប្បាយរីករាយនិងរំភើបខ្លាំងណាស់ដែលលោកបានអញ្ជើញមកសួរសុខទុក្ខនៅសាលា Rainbow យើងខ្ញុំកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១២។ ជាពិសេសនៅថ្ងៃព្រហស្បតិ៍ ទី៣ ខែឧសភា ឆ្នាំ២០១២លោកបានចំណាយពេលវេលារបស់លោកជូនពួកខ្ញុំដើរលេងកំសាន្តនៅឯក្រុងបានលុង។

 នៅថ្ងៃនោះខ្ញុំមានអារម្មណ៍រំភើបមែនទែនព្រោះបានស្គាល់សាលាវិទ្យាល័យដ៏ស្អាតមួយនៅឯក្រុងបានលុង។ ជាពិសេសនៅពេលដែលខ្ញុំបានដើរទស្សនាក្នុងបរិវេណវិទ្យាល័យនោះធ្វើអោយខ្ញុំបានដឹងពីគុណសម្បត្តិនៃការសិក្សានិងអំពីបរិស្ថានផងដែរ ព្រោះនៅពេលនោះមានលោកគ្រូ Sovann លោកគ្រូ Petro និងលោកគ្រូ Rasy ដែលពួកគាត់តែងតែផ្តល់គំនិតអប់រំល្អៗដល់ពួកខ្ញុំ និងសូមអរគុណសំរាប់ការបកប្រែរបស់ពួកគាត់។

 ចំណែកឯការទស្សនានៅឯទឹកជ្រោះកាទៀងវិញធ្វើអោយខ្ញុំចងចាំទុកក្នុងចិត្តជានិច្ច ព្រោះវាគឺជាអនុស្សាវរីយ៍ទីមួយរបស់ខ្ញុំ ជាពិសេស គឺការជិះសត្វដំរីនិងការញាំអាហារថ្ងៃត្រង់ជុំគ្នា។ ហើយក៏សូមអរគុណសំរាប់រង្វាន់ជាកាតាបរបស់អ្នកជូនអោយពួកខ្ញុំ ។ ទឹកចិត្តដ៏ល្អនេះខ្ញុំនឹងចាំទុកក្នុងចិត្តជារៀងរហូត ជាពិសេសគឺជំនួយដែលលោកតែងតែផ្តល់អោយសាលាRainbow រហូត មក ។

 ជាចុងក្រោយសូមជូនពរអោយលោកជួបតែសំណាងល្អ និងមានសុខភាពល្អជានិរន្តរ៍ ។

 

ពីខ្ញុំ ធី រ៉ាន់

 

My interesting during visiting in Banlung town

 I am very pleased and very excited that you visited us in Rainbow school on Wednesday, May 02nd, 2012. Especially, on Thursday, May 03, 2012 you spent your valued time to visit Banlung town with us.

In that day, I was very excited because I knew a nice school in Banlung town like Onteveasekathan Secondary School. When I visited around that school I knew more about the advantage of studying and environment too, because that time teacher Petro, teacher Sovann and teacher Rasy, they gave us many good ideas of how to keep our environment clean and also thank for their interpreted.

 Then the trip to Kateang waterfall, I will remember it forever in my mind. Because, it is my first souvenir there. At Kateang waterfall I had chance to sit on the elephant’s back and enjoy lunch together with my classmates, teachers, and main donors. Moreover our main donors and teachers distributed each of us the very nice bag. Your generosity will stay in my mind forever, especially with your donation to our Rainbow school.

 Finally, we wish you good luck and good health forever.

 

From: Thy Rann